ព័ត៌មានជាតិ

ចង់ដឹងកាន់តែច្បាស់! ករណីចាប់ខ្លួនជនសង្ស័យ១៤នាក់ ក្នុងខារ៉ាអូខេ ពីរ៉ាមីត

សៀមរាប: ទីបំផុតជនសង្ស័យ១៤នាក់ ដែលត្រូវបាននគរបាលខេត្តសៀមរាប ចាប់ខ្លួននៅក្នុងក្លឹបខារ៉ាអូខេពីរ៉ាមីត បានទម្លាយឈ្មោះហើយ។

ជនសង្ស័យទាំង១៤នាក់ ដែលសមត្ថកិច្ច ចាប់ខ្លួន ទី១ឈ្មោះ ជុំ ប៊ុលលីយ៉ា ភេទប្រុស ឆ្នាំកំណើត ១៩៨៥ មុខរបរលក់ថ្នាំពេទ្យ ទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប (រក្សាទុក និងចាត់ចែង ) (មានសារធាតុញៀនក្នុងខ្លួន) , ទី២ឈ្មោះ ជា ដារិទ្ធ ភេទប្រុស ឆ្នាំកំណើត ១៩៩០ មុខរបរអ្នកបកប្រែភាសាចិន ទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប (ចាត់ចែងនិងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) , ទី៣ឈ្មោះ អ៊ួន តុលា ភេទប្រុស ឆ្នាំកំណើត១៩៨៥ មុខរបរគ្មាន ទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប (ចាត់ចែងនិងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) ,ទី៤ឈ្មោះ សំ សុគន្ធារ៉ា ភេទប្រុស ឆ្នាំកំណើត១៩៨៩ឆ្នាំ មុខរបរគ្មានទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប (ប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) , ទី៥ឈ្មោះ ឌិន ខេង ហៅ០៩ ភេទប្រុស ឆ្នាំកំណើត ១៩៨០ ទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (សម្រួលនិងរារាំងរាជការសាធារណ:) (គ្មានសារធាតុញៀនក្នុងខ្លួន), ទី៦ឈ្មោះ ឆាយ គឹមណាន ភេទប្រុស ឆ្នាំកំណើត ១៩៩២មុខរបរ ចុងភៅ ទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (ប្រើប្រាស់) (គ្មានសារធាតុញៀនក្នុងខ្លួន),ទី៧ ឈ្មោះ កង សុភក្ត្រ ភេទប្រុស ឆ្នាំកំណើត ១៩៨៥ មុខរបរចុងភៅ ទីលំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប (ប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន), ទី៨ឈ្មោះ ហ៊ាង ណាត ភេទស្រី ឆ្នាំកំណើត ១៩៨៨ មុខរបរបុគ្គលិកខារ៉ាអូខេ វី (ខារ៉ាអូខេ ពីរ៉ាមីតចាស់) ទីលំនៅ ភូមិបន្ទាយចាស់ សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (ចាត់ចែង និងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) ,ទី៩ ឈ្មោះ គឹម នៅ ភេទប្រុស ឆ្នាំកំណើត ១៩៨៨ មុខរបរគ្មានទីលំនៅ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង ខេត្តសៀមរាប (ចាត់ចែង និងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) ,ទី១០ ឈ្មោះ ហេង ហៀវ ភេទស្រី ហៅស៊ីរីកា ឆ្នាំកំណើត ១៩៩០ មុខរបរគ្មានទីលំនៅ ភូមិវត្តស្វាយ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប (ចាត់ចែង និងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) ,ទី១១ឈ្មោះ នៅ ប៊ុណ្ណាវត្តា ភេទស្រី ឆ្នាំកំណើត ១៩៩៦ មុខរបរគ្មានទីលំនៅ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប (ប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន), ទី១២ ឈ្មោះ ឡុង វីតា ភេទស្រី ឆ្នាំកំណើត១៩៩០ មុខរបរគ្មានទីលំនៅ ភូមិវត្តស្វាយ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប (ប្រើប្រាស់)(មានសារធាតុញៀននៅក្នុងខ្លួន),ទី១៣ឈ្មោះ ធិន ស៊ីណាន ភេទស្រី ឆ្នាំកំណើត១៩៨៦ មុខរបរមេការទីលំនៅ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ) (គ្មានសារធាតុញៀនក្នុងខ្លួន) មិនជាប់ពាក់ព័ន្ធនឹងបទល្មើស ,ទី១៤ឈ្មោះ យេង សុភក្ត្រ ភេទ ប្រុស ឆ្នាំកំណើត១៩៨៦ មុខរបរគ្មានទីលំនៅខេត្តព្រៃវែង) (គ្មានសារធាតុញៀនក្នុងខ្លួន) មិនជាប់ពាក់ព័ន្ធនឹងបទល្មើស។

សមត្ថកិច្ចបន្ថែមថា ក្លឹបខារ៉ាអូខេ យីហោ ពីរ៉ាមីត ត្រូវបានបិទអាជីវកម្មបណ្តោះអាសន្ន បន្ទាប់ពីរកឃើញ បទល្មើសគ្រឿងញៀន។ ប៉ុន្តែចំពោះហាងផឹកស៊ីផ្សេងៗទៀត គឺនៅដំណើរការដដែល ពីព្រោះអាជីវកម្មផ្សេងដាច់ពីគ្នា។

ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំង១៤នាក់ ក្នុងក្លឹបខារ៉ាអូខេពីរ៉ាមីត តាមផ្លូវជាតិលេខ៦ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាបខាងលើ សមត្ថកិច្ចបានរកឃើញម្សៅ ខេពណ៌ស (ketamine) ចំនួន១៦កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ៕

មតិយោបល់