ព័ត៌មានជាតិ

នាយ​ប៉ុស្ដិ៍នគរបាលរ​ដ្ឋ​បាល​រកា​កោង​ទី១ម្នាក់ ដេកស្លាប់តែម្នាក់ឯងក្នុងបន្ទប់ធ្វើការ

កណ្ដាល: មានការភ្ញាក់ផ្អើលមួយបានកើតឡើង​ខណ:ដែលមានការប្រទះឃើញ នាយ​ប៉ុស្ដិ៍នគរបាលរ​ដ្ឋ​បាល​រកា​កោង​ទី១ម្នាក់ ដេកស្លាប់តែម្នាក់ឯងក្នុងបន្ទប់ធ្វើការ កាលពីវេលាម៉ោង៤និង២០នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ក្នុង​ភូមិ​ពាម ឃុំ​រកា​កោង​ទី១ ស្រុក​មុខកំពូល ខេត្តកណ្ដាល។

ជនរងគ្រោះ​ឈ្មោះ ជឿន ហួន ភេទ​ប្រុស អាយុ៤៩ឆ្នាំ មុខរបរ​ជា​នាយប៉ុស្ដិ៍​នគរបាល​រដ្ឋបាលរ​កា​កោង​ទី១ ។

ក្រោយកើតហេតុ សមត្ថកិច្ចធ្វើកោសល្យវិច័យទៅលើសព និងធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់