ព័ត៌មានជាតិ

ឆក់កាបូបពីខេត្តកំពង់ធំ មកជាប់ខ្នោះនៅភ្នំពេញ!

ភ្នំពេញ: កាលពីថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ១៦ និង ៤០ នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ នៅចំណុចក្នុងមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប)ប្រព្រឹត្តនៅចំណុច មុខវិទ្យាល័យកំពង់ធំ ផ្លូវជាតិលេខ៦ ភូមិអាចារ្យលាក់ សង្កាត់ស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ០៩ និង ២០ នាទី។

ជនសង្ស័យឈ្មោះ ស៊ាប លីណា ហៅ ណាត ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។ ភស្តុតាងចាប់យក ជារបស់ជនរងគ្រោះ ,ទូរសព្ទ័ដៃម៉ាកSamsung ពណ៌ ទឹកប៊ិច ជារបស់ជនរងគ្រោះ។
​បច្ចុប្បន្នជនសង្ស័យ និងភស្តុតាង ខាងលើ ការិយាល័យបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីចាត់ការបន្ត៕​

មតិយោបល់