Post News Media ព័ត៌មានជាតិ សមត្ថកិច្ចចុះ...

សមត្ថកិច្ចចុះពិនិត្យចំណីអាហារនៅក្នុងផ្សារដើមគរ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់

ភ្នំពេញ: នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ មន្ត្រីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញសាខាកាំកុងត្រូលរាជធានីភ្នំពេញ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មភ្នំពេញ និងគណ:កម្មការផ្សារដើមគរ ខណ្ឌទួលគោក ចុះត្រួតពិនិត្យទំនិញ និងតាមតូបលក់ទំនិញ មួយចំនួនដើម្បីស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព។

ក្នុងនោះសមត្ថកិច្ចយកទិញគំរូចំនួន៤៤គំរូ បញ្ជូនមករថយន្តពិសោធន៍ចល័តដើម្បីរកសារកសារធាតុគីមីហាមឃាត់ដូចជា គ្រឿងសមុទ្រ ផ្លែឈើ គុយទាវ មីស្រស់ប្រហុក ផ្អក ជ្រក់ ត្រីងៀត ត្រីប្រាសំយ៉ុង ពោះគោ ឈាមជ្រូក ឈាមគោ។

ជាលទ្ឋផលពុំបានរកឃើញសារធាតុគីមីហាមឃាត់ទេ៕

Loading...