Post News Media ព័ត៌មានជាតិ សមត្ថកិច្ចបង្...

សមត្ថកិច្ចបង្ក្រាបបានក្រុមចោរលួចគាស់ផ្ទះ យកគ្រឿងអលង្ការបានចំនួន២នាក់!

ភ្នំពេញ: កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ នៅចំណុចផ្ទះជួល មុខផ្ទះសំណាក់លីហេង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ដោយសារគាស់ទម្លុះទម្លាយ (គាស់ផ្ទះលួចយកគ្រឿងអលង្កា) ប្រព្រឹត្តនៅចំណុចផ្ទះលេខ១៥D ភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៣ និង៥៨ នាទី ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ទី១ឈ្មោះ ឡាំ ចំណាន ហៅវិត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងចម្លាក់ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងទី២ឈ្មោះ ទេស ហឿន ហៅនី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ២០ ផ្លូវជាតិលេខ៤ ភូមិជម្ពូរវន្ត័ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ឧត្តរមានជ័យ 1C-5944។

ចំណែកជនរងគ្រោះ ឈ្មោះ សេង សុគន្ធា ភេទស្រី អាយុ៣៩ឆ្នាំ បច្ចុប្បន្នបន្ទប់ជួល ផ្លូវលេខ១១៧ ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ។

សម្ភារ:បាត់បង់ រួមមាន គ្រឿងអលង្កាមាស ទម្ងន់សរុប ៤ តំឡឹង ៥ជី ៥ហ៊ុន និងផ្លាកទីន សរុបទម្ងន់ ១៧៣០លី។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់បន្តទៀត៕

Loading...