ព័ត៌មានជាតិ

​Update​៖ សមត្ថកិច្ចសម្រេចឃាត់ខ្លួនជនសង្ស័យ៣នាក់ តាមបង្គាប់ព្រះរាជអាជ្ញា!

ភ្នំពេញ: មនុស្ស៤នាក់ ជាអាជីវករផ្សារព្រៃទា ក្រោយពីផ្ទុះរឿង សង្ស័យប្រើអំពើហិង្សា វាយធ្វើទារុណកម្ម ទៅលើនារីម្នាក់សង្ស័យ ប្រព្រឹត្តអំពើលួចទូរស័ព្ទ កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ រហូតមកដល់រសៀលថ្ងៃទី១៤ ខែកញ្ញា នេះសមត្ថកិច្ចបានហៅនាំមនុស្ស៤នាក់ ស្រីម្នាក់ មកសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ រហូតដល់ព្រលប់ថ្ងៃដដែលនេះ ជន៣នាក់ ក្នុងចំណោម៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទៅតាមបង្គាប់តុលាការ ហើយ នេះបើតាមប្រសាសន៍ លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ បានប្រាប់អ្នកសារព័ត៌មាន​។

ជនត្រូវឃាត់ខ្លួនចំនួន៣នាក់ ទី១ ឈ្មោះ សុង ហេង ក្នុងសកម្មភាព ជាអ្នកកោរសក់ ។ ទី២ ណាំង ណារិទ្ធ ជា ឪពុករបស់បុរស ឈ្មោះ សុង ហេង ។ ទី៣ ហុក គឹមហ៊ន ភេទស្រី ជាម្ចាស់ទូរស័ព្ទ និងជាម្ដាយ របស់ សុង ហេង ។ ចំណែក ទី៤ ជនម្នាក់ ឈ្មោះ ឈួរ គឹមឡេង គ្រាន់ជាអ្នកបំភ្លឺ សមត្ថកិច្ចអនុញាតិឲ្យវិលត្រឡប់ទៅវិញ ។

ជនសង្ស័យទាំង៣នាក់ ស្រីម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌពោធិ៍សែនជ័យ នាយប់ថ្ងៃទី១៤នេះ ដើម្បីអនុវត្តន៍ទៅតាមនីតិវិធីច្បប់ ដោយឆ្លងកាត់ប្រព័ន្ធតុលាការ៕

មតិយោបល់