ព័ត៌មានជាតិ

​បុរសយោធាម្នាក់ ធ្វើផ្ទះឲ្យគេ ឆក់ខ្សែភ្លើងស្លាប់យ៉ាងអាណោចអាធ័ម!

តាកែវ: កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ឆក់ខ្សែភ្លើងស្លាប់ នៅភូមិប្រហែក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។
ជនរងគ្រោះមានឈ្មោះ អុល សំអាត ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ យោធា និងសំណង់ មានទីលំនៅភូមិឃុំកើតហេតុ។ ជនរងគ្រោះបានស៊ីឈ្មួលធ្វើផ្ទះឲ្យឈ្មោះ ខុញ បាន ភេទប្រុស អាយុ៥៣ឆ្នាំ ក៏បានឆក់ខ្សែភ្លើងស្លាប់តែម្តង។

សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់