Post News Media ព័ត៌មានជាតិ ប្រទះឃើញសពបុរ...

ប្រទះឃើញសពបុរសម្នាក់អណ្តែតទឹក សង្ស័យជាករណីឃាតកម្ម!

ក្រចេះ: កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្ដែតទឹក​(សង្ស័យករណីឃាតកម្ម )នៅ​ភូមិត្នោត ឃុំ​ពង្រ ស្រុកឆ្លូង ខេត្ដ​ក្រចេះ​។

សាកសពឈ្មោះ អ៊ុ សារ៉ាន់ ភេទ​ប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅ ភូមិព្រែក សំរោងទី១ ឃុំ​ខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្ដក្រចេះ​។

ក្រោយទទួលបានព័ត៌មានកម្លាំងជំនាញបច្ចេកទេសបានចុះទៅពិនិត្យដល់កន្លែងកើតហេតុនិងពិនិត្យលើសាកសព។ ក្រោយពិនិត្យសាកសពរួចកម្លាំងជំនាញ បានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​៕

Loading...