ព័ត៌មានជាតិ

អុញនោះ! សមត្ថកិច្ចរកឃើញទីតាំងផលិត នំប៉ាវ១៦៨ គ្មានអនាម័យ និងគ្មានច្បាប់អនុញ្ញាត!

ភ្នំពេញ: នៅថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០១៨​ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញបានចូលរួមជាមួយ គណ:កម្មាធិការ (គ ប ផ ក ) ចុះត្រួតពិនិត្យសិប្បកម្មនំប៉ាវ១៦៨ ស្ថិតនៅទីតាំង ផ្ទះ ៦៦៧ ផ្លូវ ខាងសារិន ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

ការចុះពិនិត្យនេះធ្វើឡើងដោយព្រះរាជអាជ្ញារង គុជ គឹមឡុង​ ដោយបានធ្វើតេស្តរកសារធាតុគីមីហាមហាត់ តែពុំមានឃើញទេ។

ក្រោយពីការត្រួតពិនិត្យ ឃើញថាសិប្បកម្មនេះពុំមានអនាម័យ គ្មានច្បាប់គ្រប់គ្រាន់ទេ ព្រះរាជអាជ្ញាមិនបានផ្អាកសិប្បកម្មទេដោយទុកឲ្យម្ចាស់សិប្បកម្មទៅបំពេញបែបបទឲ្យត្រឹមត្រូវឡើងវិញ​ ហើយមន្ត្រីយើងបានយកគំរូមួយចំនួនបញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល៕

មតិយោបល់