Post News Media ព័ត៌មានជាតិ រថយន្តក្រឡុកស...

រថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុន ជីប ម៉ុង ឈប់លើដងផ្លូវ ត្រូវបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌា Pass App បុកពីក្រោយរងរបួសធ្ងន់

ភ្នំពេញ: រថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុន ជីប ម៉ុង បើកបកឈប់លើដងផ្លូវ រង់ចាំចូលការដ្ឋានទើបនឹងសាងសង់មួយកន្លែង ដោយមិនដាក់ស្លាកសញ្ញាឲ្យបានត្រឹមត្រូវ ត្រូវបានបុរសម្នាក់បើកកង់បីឥណ្ឌាមួយគ្រឿង មកបុកពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចច្រកចូលដ្ឋានមួយកន្លែងស្ពានអាកាសផ្សារដីហុយ ត្រើយខាងលិច តាមបណ្តោយផ្កូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុន ជីប ម៉ុង មួយគ្រឿង ក្បាលពណ៌សលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 5A-1127 បើកបរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតបានឈប់រង់ចាំរថយន្តជាច្រើនគ្រឿងចូលទៅចាក់ស៊ីម៉ង់ត៍ដើម្បីបើកចូលម្តង ដោយមិនដាក់ភ្លើងសញ្ញាឲ្យបានត្រឹមត្រូវត្រូវ បានបុរសម្នាក់បើកម៉ូតូបីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1I-7570 មកពីក្រោយស្របទិសដៅគ្នាបុកពីក្រោយផ្នែកខាងឆ្វេងខាងក្រោយពេញទំហឹង​បណ្តាលឲ្យម៉ូតូកង់បីផ្ទប់ជាប់ជាមួយរថយន្តបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបាមចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែង យករថយន្តនិងម៉ូតូកង់បីទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំដោះគ្នាទៅតាមផ្លូវច្បាប់៕

Loading...