ព័ត៌មានជាតិ

ភ្លៀងស្ទួនៗជាច្រើនមេ បណ្ដាលឲ្យជន់លិចលំនៅដ្ឋាន និងផ្លូវមួយចំនួននៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: យោងតាមផាកហ្វេសប៊ុក របស់សាលាក្រុងប៉ោយប៉ែត បានឲ្យដឹងថា លំនៅដ្ឋាន និងផ្លូវមួយចំនួននៅក្រុងប៉ោយប៉ែត ត្រូវបានជន់លិចដោយសារជំនន់ទឹកភ្លៀងស្ទួនៗជាច្រើនមេ ស្ទើររៀងរាល់ថ្ងៃ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋ៖

១. បើកបរយានយន្តយឺតៗ ប្រកបដោយការយោគយល់ ជៀសវាងសាចទឹកដាក់គ្នា និងហៀរចូលផ្ទះប្រជាពលរដ្ឋនៅសងខាផ្លូវ
២. ហាមរថយន្តធន់ធំគ្រប់ប្រភេទ បើកបរលើផ្លូវលិចទឹក ជាបណ្តោះអាសន្ន កុំឲ្យខូចផ្លូវ
៣.សូមវេចខ្ចប់ និងទុកដាក់សម្រាមឲ្យបានត្រឹម កុំឲ្យសម្រាមធ្លាក់ចូលលូ ដែលបង្កការលំបាកដល់ការរំដោះទឹកចេញពីក្រុង
៤. ហាមក្មេងតូចៗលេងទឹក ជាពិសេសក្បែរមាត់លូ អាចនឹងគ្រោះថ្នាក់
៥. ហាមទៅជិតតំបន់លេចទឹកដែលមានខ្សែភ្លើងធ្លាក់ចូលទឹក និងមានបង្គោលភ្លើងដែក ជៀសវាងការឆក់
៦. ត្រូវប្រុងប្រយ័ត្នចំពោះសត្វអាសិរពិសនានាចូលផ្ទះ
៧.សូមជញ្ជូន និងទុកដាក់សម្ភារមានតម្លៃផ្សេៗ នៅជាន់ផ្ទាល់ដីឲ្យបានល្អ ជៀសវាងការខូចខាត៕

មតិយោបល់