Post News Media ព័ត៌មានជាតិ សង្ស័យហែលទឹកទ...

សង្ស័យហែលទឹកទៅរកប្រពន្ធ ស្រាប់ជួបគ្រោះអកុសល បុរសជនជាតិវៀតណាមម្នាក់លង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម

ភ្នំពេញ: កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ មានករណីបុរសជនជាតិវៀតណាមម្នាក់លង់ទឹកស្លាប់ បានបង្កការភ្ញាក់ផ្អើលទាំងព្រលឹម នៅក្រោមផ្ទះលើទឹកមួយកន្លែង ក្នុងទន្លេសាបភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ យ៉​ យ៉ាំងឡាំ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមេជាងសំណង់ ស្នាក់នៅលើបែរភូមិកើតហេតុ មានប្រពន្ធឈ្មោះ ឡេ ធីវិន អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅជាមួយគ្នា។

តាមប្រពន្ធបានរៀបរាបឲ្យដឹងថា នៅមុនពេលកើតហេតុ ៤ទៅ៥ថ្ងៃ មុនពួកគាត់បានទាស់ទែងពាក្យសម្ដីគ្នា ដោយប្តីគាត់ចង់ធ្វើការ ហើយគ្មានលុយទិញសម្ភារសំណង់ បានឲ្យគាត់ជាប្រពន្ធទៅខ្ចីលុយគេ៤ទៅ៥០០ដុល្លារ តែប្រពន្ធខ្ចីគេមិនបាន ប្តីក៏ខឹងប្រពន្ធ និងអុកឡុកក្នុងផ្ទះឃើញដូច្នេះ ប្រពន្ធខ្លាចប្តីវាយព្រោះកន្លងមក ប្តីធ្លាប់ប្រើហិង្សាមកលើខ្លួននៅពេលផឹកស្រាវឹង ទើបគាត់ក៏ចេញទៅនៅផ្ទះម្តាយ ជាមួយប្អូនស្រី ដែលនៅចម្ងាយពីគ្នាប្រហែលជាង១០០ម៉ែត្រ។

តាមប្អូនស្រីដែលត្រូវជាប្អូនថ្លៃជនរងគ្រោះ បានឲ្យដឹងថា ពេលគាត់កំពុងដេក នៅវេលាម៉ោងប្រហែលជិត៤ទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ខែកញ្ញា ក៏ស្រាប់តែឮសូរសំទ្បេងហែលទឹក គាត់បានចេញមកមើល ក៏ឃើញបុរសជាបងថ្លៃ កំពុងហែលទឹកនៅក្រោមផ្ទះ ហើយគាត់ក៏ប្រាប់ឲ្យហែលទៅវិញទៅ ពេលនោះបុរសរងគ្រោះ ក៏បានហែលចេញទៅបាត់ ហើយគាត់ក៏បានចូលទៅគេងវិញ ស្រាប់តែក្រោយមក ក៏មានប្រជាពលរដ្ឋក្នុងភូមិ ទៅប្រាប់ថាបងថ្លៃថាប្ដីគាត់ បានទឹកស្លាប់បាត់ហើយ។

ក្រោយទទួលបានដំណឹងភ្លាមៗ សមត្ថកិច្ចមូលដ្ឋាន បានចុះមកកន្លែងកើតហេតុ រួចបានរាយការណ៍ទៅសមត្ថកិច្ចជំនាញ ឱ្យចុះមកធ្វើកោសល្យវិច័យ ដោយពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ ទើបប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Loading...