ព័ត៌មានជាតិ

តៃកុងងោកមួយភាំង រេចង្កូតរថយន្តទៅបុកដើមឈើ ធ្លាក់ដុំទឹកកក​រាយប៉ាយទាំងព្រឹក

សៀមរាប​: សមត្ថកិច្ច បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តដឹកទឹកកក​ បើកបរក្នុងទិសដៅពីលិចទៅកើត បានរ៉េចង្កូតទៅបុក​ដើមឈើ​ បណ្តាឲ្យបុរសម្នាក់រងរបួសធ្ងន់ និងរថយន្ត១គ្រឿង រងការខូចខាត ខណ:ដុំទឹកកក​ធ្លាក់រាយប៉ាយក្បែរកន្លែងកើតហេតុ។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង៨ និង៥០នាទីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨​ តាមបណ្តោយកំណាត់ផ្លូវជាតិ​លេខ៦ ត្រង់ចំណុច​ ភូមិឱឡោក​ ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប​ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ ដោយសារអ្នកបើកបរ​រថយន្ត​ ងងុយដេក៕

មតិយោបល់