Post News Media ព័ត៌មានជាតិ ​បុរសវ័យចំណាស...

​បុរសវ័យចំណាស់ម្នាក់ វង្វេងដើរចេញពីផ្ទះពេលយប់ លុះព្រឹកឡើងប្រទះឃើញសពក្នុងទឹកប្រឡាយ!

តាកែវ: ​កាលពីវេលាម៉ោង២និង៣០នាទីយប់ ​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ មានករណីបុរសវ័យចំណាស់ម្នាក់បានវង្វេងដើរចេញពីផ្ទះ កូនចៅបានដឹងបាត់ក៏នាំគ្នាដើររក លុះនៅវេលាម៉ោង​៧និង៣០នាទីព្រឹក ក៏បានឃើញបានស្លាប់នៅក្នុងទឹកប្រឡាយក្រោយផ្ទះហើយក៏រាយការណ៍មកសមត្ថកិច្ច។

ជនរងគ្រោះមានឈ្មោះ ឃូ ឈុនហេង ហៅអាត់ ភេទប្រុស អាយុ​៨៤ឆ្នាំ មុខរបរ ចាសជរា ទីលំនៅ ភូមិបឹង​ឃុំ ជំនេះពេរ ស្រុកសំរោង ខេត្តតាកែវ។

ក្រោយទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចក៏​បានចុះទៅពិនិត្យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកពិតមែន។ សមត្ថកិច្ចក៏បានប្រគល់សាកសពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...