ព័ត៌មានជាតិ

​ទឹកចិត្តស្ត្រីជាប្រពន្ធម្នាក់នេះពិតជាគំរូល្អមែន..!

កំពង់ស្ពឺ: តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មានបុរស​ជា​សន្តិ​សុ​​ខ​ម្នាក់​​​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុនសន្តិសុខឯកជនមួយនៅខេត្តព្រះសីហនុ បានមកលេងផ្ទះដោយជិះម៉ូតូមួយគ្រឿងមកជាមួយ ហើយ​ពេល​ប្រ​ព​ន្ធ​​សួរនាំ​ប្តី​ប្រាប់​ថា ​ខ្ចី​គេ​ ​តែពេល​ត្រឡប់​ទៅ​វិញ​ បុរស​ជា​ប្តី​មិន​បាន​យក​ម៉ូតូ​នោះ​ទៅ​ជាមួយ​ឡើយ ក៏​ធ្វើឱ្យ​ប្រ​ព​ន្ធសង្ស័យ​ និង​ខ្លាច​មានការ​ពាក់​ព័​ន្ធ​​​បទល្មើស​ណាមួយ​ ក៏បានយកម៉ូតូនោះ ​​ប្រគល់​ឱ្យ​​សមត្ថកិច្ច​ថែរក្សា​បណ្តោះអាសន្ន​ រង់ចាំ​ប្តី​ត្រឡប់​មក​វិញ​ម្តងទៀត​សាក​សួរ​បន្ត ។

ស្ដ្រី​​ជាប្រពន្ធ​ខាងលើ ​​ឈ្មោះ រ៉​ត ម៉ាច ​អាយុ២៤​ឆ្នាំ រស់​​នៅ​ភូមិ​តា​ឡក ឃុំ​ក្សេមក្សាន្ដ ស្រុក​ឧដុង្គ​ បាន​យក​​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ZOMER X លេខ​តួ 1F5107903 ពណ៌​ត្រួយ​ចេក​ លាយ​ខ្មៅ គ្មាន​ស្លាក​លេខ ប្រគល់​​ជូន​សមត្ថកិច្ច​នគរបាល​ស្រុក​ឧដុង្គ កាលពី​នៅ​វេលា​ម៉ោង០២ និង​៣០​នាទី​រសៀល​ថ្ងៃទី​១៤ កញ្ញា ឆ្នាំ ២០១៨ ។

នគរបាល​បាន​បញ្ជាក់​ថា មូលហេតុដែល​​ប្រពន្ធ​​យក​ម៉ូតូ​មក​ប្រគល់​​ឱ្យ​សមត្ថកិច្ច​ ដោយសារ​ប្ដី​នាង​ឈ្មោះ
​ឡុ​ង ដែន អាយុ២៧​ឆ្នាំ សព្វថ្ងៃ​ទៅ​ធ្វើការ​នៅ​ខេត្ដ​ព្រះ​សីហ​នុ ជា​សន្តិសុខ​ឯកជន (​មិនដឹង​ឈ្មោះ​ក្រុមហ៊ុន​និង​ទីតាំង​) ។ កាលពី​ពេល​ថ្មី​ៗ​នេះ​ ប្តី​នាង​បានត្រឡប់​មក​ផ្ទះ​ ក៏​​​ជិះ​ម៉ូតូ​មួយគ្រឿង​នេះ​មក​ជាមួយ ពេល​នោះ​ប្រពន្ធ​សួរ​ដែរថា ​បាន​ម៉ូតូ​មកពីណា ប្តី​​ឆ្លើយ​ថា «​ខ្ចី​ម៉ូតូ​មិត្ដ​ភ​ក្ភិ​ធ្វើការ​ជាមួយ» ​។ ​​ពេល​ត្រឡប់​​ទៅ​ខេត្ដ​ព្រះ​សីហ​នុវិញ ​បែរ​មិន​បាន​យក​ម៉ូតូ​ទៅ​​ជាមួយទេ គឺ​ទុក​នៅផ្ទះ ​។

​សមត្ថ​កិ​ច្ច​បាន​លើក​ សរសើ​ដល់​ស្ត្រី​ជា​ប្រ​ព​ន្ឋ​ថា ករណី​ខាងលើ គឺជា​គំរូ​ដ៏​ល្អ​មួយ​ ដែល​ប្រជាពលរដ្ឋ​គួរតែ​យក​គំរូ​តាម ព្រោះ​រស់នៅ​ក្នុង​សង្គម​ត្រូវ​តែ​គោរពច្បាប់ ដើម្បី​កុំ​ឱ្យ​​ជាប់​ពាក់ព័ន្ធ​​ទោស​ទណ្ឌ​ដល់​ខ្លួន​៕​

មតិយោបល់