ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់រថយន្តធុនធំ ដែលបើកចូលក្រុងព្រះសីហនុចំនួន៩គ្រឿង!

ព្រះសីហនុ: សមត្ថកិច្ចបានធ្វើការឃាត់រថយន្តធុនធំ ជាច្រើនគ្រឿងដែលបើកចូលក្រុងព្រះសីហនុ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ បានសរុបចំនួន៩គ្រឿង ។

ក្នុងនោះដែរ ការឃាត់​រថយន្ត​ដឹក​ដី​ និង​រថយន្ត​ដឹក​ឥដ្ឋ​ធុនធំទាំងនេះ គឺបន្ទាប់ពីពួកគេបាន​បើក​ចូល​ក្នុង​ក្រុងព្រះសីហនុ​ ​ខុស​ពី​សេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ លេខ៤៥៤/១៨ ស្ដីពីការហាមឃាត់រថយន្តដឹកដីគ្រប់ប្រភេទ ធុនធំ និងធុនធ្ងន់ធ្វើចរាចរណ៍ក្នុងទីប្រជុំជន ក្រុង​ព្រះសីហនុ ហើយត្រូវបានសមត្ថកិច្ចយកមករក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ បណ្ដោះ​អាសន្ន​៕

មតិយោបល់