Post News Media ព័ត៌មានជាតិ សាហាវណាស់! រថ...

សាហាវណាស់! រថយន្តហ៊ីយ៉ាន់ដាយ ពន្លះម៉ូតូលែត ស្លាប់២នាក់យ៉ាងរន្ធត់នៅខណ្ឌដង្កោ

ភ្នំពេញ: កាលពីវេលាម៉ោង៣និង០៥នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យភាគីខាងម៉ូតូ ស្លាប់ចំនួន២នាក់នៅកន្លែងកើតហេតុ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១. ឈ្មោះ ខាត់ ធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតនៅភូមិគុម្ពឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ។ ទី២. ឈ្មោះ ហេង វិថី ភេទប្រុស អាយុ១៦ឆ្នាំ ស្រុកកំណើត ភូមិជ្រៃ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ចំណែកតៃកុងឡាន ឈ្មោះ សាញ ស៊ុយ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រៃសំណាង ឃុំខ្លា ស្រុកដងទង់ ខេត្តកំពត មុខរបរបើកបររថយន្តម៉ាក HYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខ កំពត 2A-1803 ជាប្រភេទរថយន្តដឹកទំនិញ ។ ចំណែកភាគីម៉ូតូម៉ាក LET’S ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1U-2916។

បច្ចុប្បន្នក្រោយសមត្ថកិច្ចធ្វើការវាស់វែងរួច សពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកតៃកុងឡានរួមទាំងរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅសួរនាំ និងរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

Loading...