ព័ត៌មានជាតិ

ផ្អើលក្រុងសៀមរាប! បាក់អាគារស៊ុបនាគ កំពុងជួសជុល របួសមនុស្ស៤នាក់ និងម្នាក់ទៀតជាប់នៅខាងក្រោមមិនទាន់យកចេញបាន

សៀមរាប: កាលពីវេលាម៉ោង១២និង៣០នាទីយប់ ឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ មានករណីបាក់អាគារស៊ុបនាគ កំពុងជួសជុល ក្នុងភូមិ​មណ្ឌល១ សង្កាត់​ស្វាយដ្គំ​ ក្រុងសៀមរាប ខេត្ត​សៀមរាប បណ្តាលឲ្យមនុស្ស៥នាក់របួស ។​

ក្នុងនោះរួមមាន៖
១.ឈ្មោះ​ ម៉ុត​ រី​ ភេទ​ប្រុស​ អាយុ១៨ឆ្នាំ​ រងរបួសលើភ្នែកឆ្វេង​ និង​ ជើងឆ្វេង
២.ឈ្មោះ​ ឌី​ ស្នា​ ភេទ​ប្រុស​ អាយុ២៧ឆ្នាំ​ រងរបួសត្រង់មាត់តិចតួច
៣.ឈ្មោះ​ សល់​ សេក​ ភេទ​ប្រុស​ អាយុ២៧ឆ្នាំ​ របួស​បែកចិញ្ចើមស្តាំ
៤. ឈ្មោះ​ មឺ​ មេត​ ភេទ​ប្រុស​ អាយុ៣០ឆ្នាំ​ របួសបែកក្បាល​ និង​ ជង្គង់ឆ្វេង
៥.ឈ្មោះ​ ឃុំ​ ពេជ្រ​ ភេទ​ប្រុស​ អាយុ១៦ឆ្នាំ​ មិនទាន់យកបាន

អ្នកទាំង៥នាក់ខាងលើ​ រស់នៅភូមិ​ធ្វាស​ ឃុំត្រីញ័រ​ ស្រុក​ពួក​ ខេត្ត​សៀមរាប។

ក្រោយពីសាកសួរអ្នកទាំង៤នាក់ខាងលើ​ជាបឋម អ្នកដេកយាមការដ្ឋានមានតែ៥នាក់ខាងលើនេះឯង៕

មតិយោបល់