ព័ត៌មានជាតិ

ចេញពីKTV ខារ៉ាអូខេ រស្មីម៉ៃដា ជិះម៉ូតូបញ្ច្រាស់ផ្លូវ ត្រូវរថយន្តបុករងរបួសធ្ងន់ស្រាល៤នាក់

ភ្នំពេញ: យុវជន៤នាក់ ចេញចេញពីផឹកស៊ីខារ៉ាអូខេ រស្មីម៉ៃដា ជិះម៉ូតូត្រឡប់ក្រោយបញ្ច្រាស់ផ្លូវ ត្រូវបានរថយន្តមួយគ្រឿងបុកពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់។ ចំណែក៣នាក់រងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២​និង៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខខារ៉ាអូខេ ម៉ៃដា តាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ មុនពេលកើតគេឃើញយុវជន៤នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GP-6553 បានជិះចេញពីខារ៉ាអូខេ នៅចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃបញ្ច្រាស់ផ្លូវចរាចរណ៍ទិសដៅពីលិចទៅកើត ទើបនឹងបត់បានបន្តិច ក៏មានរថយន្តមួយគ្រឿងម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B-6873 បើកបរដោយបុរសម្នាក់បញ្ច្រាសទិសដៅគ្នាពីកើតទៅលិច បុកពេញទំហឹងបណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់បាក់ជើងឆ្វេងម្ខាង ត្រូវបានរថយន្យសង្គ្រោះគ្លីនីក ហុងហាក់ ដឹកយកទៅផ្ទះដើម្បីឲ្យសាច់ញាតិយកទៅឲ្យគ្រូខ្មែរព្យាបាល។

ក្រោយកើតហេតុសាច់ញាតិខាងម្ចាស់ម៉ូតូបានមកសម្របសម្រួលជាមួយខាងម្ចាស់រថយន្ត ដោយចេញសំណងទៅខាងឲ្យខាងម្ចាស់រថយន្តចំនួន១០០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់