ព័ត៌មានជាតិ

សូមជួយShare! សមត្ថកិច្ចរកឃើញសារធាតុគីមីបូរ៉ាក់នៅក្នុង ប្រហុក ស្ករត្នោត និងត្រីងៀតសំយ៉ុង..

ត្បូងឃ្មុំ: យោងតាមផេកនាយកដ្ឋាន ផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ បានដឹកនាំមន្រ្តីកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះធ្វើការត្រួតពិនិត្យគុណភាព និងសុត្ថិភាពទំនិញ ដោយធ្វើការត្រួតពិនិត្យស្លាកសញ្ញាកាលបរិច្ឆេទប្រើប្រាស់ព្រមទាំងធ្វើតេស្តឃីតលើបន្លែត្រីសាច់ ផលិតផលម្ហូបអាហារមួយចំនួនទៀត នៅផ្សារចុងជាច និងផ្សារតំបែរ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ជាលទ្ធផល រកឃើញមានផ្ទុកសារធាតុបូរ៉ាក់ ដែលជាសារធាតុគីមីហាមឃាត់ធ្វើសាច់ស្វិតល្អមិនខូចមិនស្អុយនៅស្រស់ និងទុកបានយូរ ដែលវាបណ្តាលឲ្យប៉ះពាល់ដល់សុខភាព និងដកហូតប្រហុក ស្ករត្នោត ត្រីងៀតសំយ៉ុង៕

មតិយោបល់