Post News Media ព័ត៌មានជាតិ អ្នកកាសែតម្នា...

អ្នកកាសែតម្នាក់ ត្រូវខ្យល់គរសម្លាប់នៅក្រុងសៀមរាប

សៀមរាប: នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៥ល្ងាច មានករណីបុរសម្នាក់ដេកស្លាប់ ស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ អួង ប៊ុនធឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអ្នកកាសែត មានទីលំនៅភូមិគោកធ្លក ឃុំគណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ចំណែកមូលហេតុ បណ្តាលមកពីខ្យល់គរ។

បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...