ព័ត៌មានជាតិ

បុរសម្នាក់ ប្រើថ្នាំញៀនខ្លាំងពេក ដេកស្លាប់នៅចិញ្ចើមផ្លូវ

ភ្នំពេញ: កាលពីវេលាម៉ោង៥ និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ បានដេកស្លាប់តែម្នាក់ឯងនៅលើចិញ្ចើមផ្លូវ មុខសាលារៀនវេស្ទឡាញ ផ្លូវលេខ១៥៤ កែងផ្លូវលេខ៥១ ភូមិ៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

សពខាងលើមានឈ្មោះ ពៅ ភេទប្រុស អាយុប្រហែល៤២ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកោសល្យវិច័យទៅលើសពបានឲ្យដឹងថា សពខាងលើស្លាប់ដោយសារប្រើថ្នាំញៀន ទើបគាំងបេះដូងបែបនេះ ហើយយកសពទៅតម្កល់ទុកនៅវត្តទួលសង្កែ ៕

មតិយោបល់