ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ហាមមិនឲ្យប្រើប្រាស់បញ្ជីមុខម្ហូបឈ្មោះ “ព្រះផ្លោះជញ្ជាំងស៊ុប”

រតនគិរី: យោងតាមផេក រដ្ឋបាលខេត្តរតនគិរី បានឲ្យដឹងថា ក្រសួងទេសចរណ៍ ចេញសារាចរណ៍ណែនាំ ហាមមិនឲ្យប្រើប្រាស់បញ្ជីមុខម្ហូបឈ្មោះ “ព្រះផ្លោះជញ្ជាំងស៊ុប” នេះបើយោងតាមសារាចរណ៍លេខ០១៣ សរណន ចុះថ្ងៃទី១៤ ខែកកញ្ញា ឆ្នាំ២០១៨ ។ បើតាមសារាចរណ៍នេះ ការហាមមិនឲ្យប្រើប្រាស់បញ្ជីឈ្មោះមុខម្ហូបខាងលើ និងមុខម្ហូបទាំងឡាយណាដែលមានឈ្មោះដូចព្រះពុទ្ធសាសនា ព្រោះតែវាបានធ្វើឲ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា ក្នុងករណីរកឃើញអាហារដ្ឋាន អាជីវកម្ម និងភោជនីយដ្ឋាន សេវាកម្មទេសចរណ៍ទាំងអស់ប្រើប្រាស់ឈ្មោះខាងលើនឹងត្រូវទទួលរងការពិន័យតាមប្រកាសរួមលេខ ២៦២ សហវប្រក ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ៕

មតិយោបល់