ព័ត៌មានជាតិ

ទឹកស្ទឹងសំរោង ផ្លូវជាតិលេខ ៤ ជន់ឡើងជាថ្មី

ព្រះសីហនុ: យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ក្នុងកម្រិត ១១៧ មីលីម៉ែត្រ នៅក្នុងភូមិសាស្ត្រស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានធ្វើឲ្យទឹកស្ទឹងសំរោង ត្រង់ចំណុចស្ពានសំរោង ផ្លូវជាតិលេខ ៤ (គម ១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ហក់ឡើងជាថ្មី នាព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ។

ទឹកកំពុងបន្តកើនឡើងជាបន្តបន្ទាប់ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ចំណុចខាងលើ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ៕

មតិយោបល់