ព័ត៌មានជាតិ

ផ្អើលទាំងព្រឹក រថយន្តព្រូសមួយគ្រឿង បុករបាំងទ្រូងផ្លូវ នៅខណ្ឌមានជ័យ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តព្រូសមួយគ្រឿង ពាក់ស្លាកលេខ 2AA-5988 បានបុករបាំងទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត និងបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។

ករណីនេះ កើតទ្បើងនៅវេលាម៉ោង ៨ និង១០នាទីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវលេខ២៧១ ទល់មុខវិទ្យាល័យសាមគ្គី ស្ថិតក្នុងសង្កាត់ទឹកមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានចុះទៅដល់ និងស្ទួចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយតាមច្បាប់៕

មតិយោបល់