ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងពន្លះគ្នាពេញទំហឹង ស្លាប់ និងរបួស ២នាក់

កណ្ដាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូពីរគ្រឿងបុកគ្នា បណ្កាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ម្នាក់ រីឯម៉ូតូខូច ទាំងពីរគ្រឿងរងការខូចខាតធ្ងន់ ដែលកើតហេតុវេលាម៉ោង ៤ និង៣០នាទីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ លើផ្លូវជាតិ លេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៧-៣៨ចំណុច ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ម៉ូតូបង្កម៉ាក HONDA DREAN ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CV-7881 បើកបរដោយឈ្មោះលី ឡេង ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរកម្មករោងចក្រមានទីលំនៅ ភូមិត្រោក ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បើកមានទិសដៅពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១។ លុះមកដល់ចំណុចកើតហេតុ បានបើកជែងរថយន្តមួយគ្រឿង ទៅបុកជាមួយម៉ូតូម៉ាក HONDA DREAM 110 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នុំពេញ 1BD-9587 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ភេទប្រុស ប្រហែលអាយុ៣០ឆ្នាំ ដែលបើកមានទិសដៅផ្ទុយគ្នា បណ្តាល ឲ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀតរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាលបាលនៅមន្ទីរពេទ្យភ្នាំពេញ។

ក្រោយកើេតហេតុសមត្ថកិច្ច បានចុះធ្វើការវាស់វែង និងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់