ព័ត៌មានជាតិ

​ផ្អើលខណ្ឌសែនសុខ! សមត្ថកិច្ចដេញតាម​មុខសញ្ញាឆក់យ៉ាងសកម្ម បើករថយន្តគេចខ្លួន…!

ភ្នំពេញ: ជនសង្ស័យ២នាក់ដែលជាមុខសញ្ញាឆក់យ៉ាងសកម្ម ត្រូវកម្លាំងការិយាល័យនគរបាលខណ្ឌសែនសុខ ធ្វើការឃា់ខ្លួនក្រោយពីស្រាវជ្រាវនិងដេញតាមចាប់ប្រផាប់ប្រភើងទើបចាប់ខ្លួនបាន បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខវត្តឃ្មួញ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចប្រាប់ថាជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ សុខ សី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅផ្ទះម្តុំផ្សារឈូកមាស ក្នុងសង្កាត់ក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងទី២ឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ។

សមត្ថកិច្ចបានឲ្យដឹងថា មុននិងមានការបង្ក្រាបនេះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងបានដាក់កម្លាំងឃ្លាំមើលនៅចំណុចផ្ទះរបស់ជនសង្ស័យឈ្មោះ សុខ សី នៅម្តុំភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ពេលនោះជនសង្ស័យក៏ដឹងខ្លួននាំគ្នាឡើងជិះរថយន្ត១គ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2S.1476 ជិះរត់គេចខ្លួន ថែមទាំងបង្កគ្រោះថ្នាក់ចរាចរណ៍បុករថយន្តនិងម៉ូតូអ្នកដំណើរ៣ករណីទៀត បណ្តាលឲ្យជនរងគ្រះរងរបួសស្រាលទៀតផង។

ហើយក្រុមជនសង្ស័យបានព្យាយាមបើករថយន្តរត់រហូតមកដល់ចំណុចផ្លូវភ្នំពេញហាណូយ មុខវត្តឃ្មួញទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃ្មួញនិងនគរបាលការិយាល័យកម្រិតស្រាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនបាន២នាក់តែម្តង។

ក្រោយកើតហេតុជនរងគ្រោះដោយសារតែជនសង្ស័យបើកបុកនោះបាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

ចំណែកជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងត្រូវបញ្ជួនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលដើម្បីចាត់ការបន្តតាមនិតិវិធី៕

មតិយោបល់