ព័ត៌មានជាតិ

ញញឹមស្រស់ម៉្លេះ..ឆក់កាបូប​រត់គេចខ្លួនបាន២ខែ ត្រូវសមត្ថកិច្ចឃាត់ខ្លួនដកហូតកាំភ្លើង១ដើម!

​​ភ្នំពេញ: កាលពី​​វេលាម៉ោង៦ល្ងាច ថ្ងៃទី ១៥ ខែ​កញ្ញា ឆ្នាំ២០១៨ កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចផ្ទះសំណាក់ទិតហួរ ផ្លូវលំ សង្កាត់គោក ឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ ពណ៌ ខ្មៅ ) នៅចំណុចមុខផ្ទះលេខ៨ ផ្លូវលេខ២៩៤ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៨។

ជនរងគ្រោះឈ្មោះ ម៉េង វិមានតារា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរនគរបាល ស្នាក់នៅផ្ទះលេខ១៥៤ ផ្លូវបេតុង ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សម្ភារ:បាត់បង់៖អាវុធខ្លីម៉ាកGLOCK១៩ ពណ៌ខ្មៅលេខAAMY៨៦០ផលិតនៅប្រទេសអាមេរិក ចំនួន​១​ដើម
,បង់អាវុធខ្លី​១​ដើម គ្រាប់ចំនួន​១៥​គ្រាប់, ទូរសព្ទ័ដៃម៉ាកSamsungGalaxyS9 ពណ៌​ខ្មៅ, ប័ណ្ណសម្គាល់យានយន្ត ពាក់ស្លាកលេខ ភ្នំពេញ ២AC- ៨៧៩៨, ប័ណ្ណបើកបរ​១, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​១, កាតATM ចំនួន​៤​សន្លឹក, ប្រាក់រៀល ចំនួន​៤​លានរៀល និងប្រាក់ដុល្លារ ២០​ដុល្លារ។

ជនសង្ស័យ​​ឈ្មោះ ម៉ន សំនៀង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦០E0Z ផ្លូវលេខ១២២ ក្រុម៧០ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកបាន៖ អាវុធខ្លីម៉ាកGLOCK១៩ ពណ៌ខ្មៅ លេខAAMY៨៦០ផលិតនៅប្រទេសអាមេរិក ចំនួន០១ ដើម បង់អាវុធខ្លី ចំនួន ០១ គ្រាប់ចំនួន ០៤ គ្រាប់ ជារបស់ជនរងគ្រោះ ឈ្មោះ ម៉េង វិមានតារា។

បច្ចុប្បន្នជនសង្ស័យខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕

មតិយោបល់