ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវអគ្គិសនីឆក់​របួសធ្ងន់ ខណៈដែល​​ធ្វើផ្ទះក្បែរខ្សែកាប្តិ៍!..

​រតនគិរី: កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ត្រូវចរន្តអគ្គិសនីឆក់រងរបួសធ្ងន់ ខណ:ដែលជនរងគ្រោះកំពុងធ្វើផ្ទះនៅក្បែរខ្សែរកាប្លិ៍ភ្លើងធំ នៅ​កែងការ៉ាស់សាំងសុខ លាង ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុង បានលុង ខេត្តរតនគិរី។

​ជនរងគ្រោះឈ្មោះ ជ្រឿន រុំ ភេទប្រុស អាយុ៣៧ឆ្នាំ ​មុខរបរ ជាងសំណង់ មានទីលំនៅភូមិ​សង្កាត់កើតហេតុ៕

មតិយោបល់