ព័ត៌មានជាតិ

​បង្ហាញមុខជនសង្ស័យ៦នាក់ ករណីលួចម៉ូតូនិងទទួលផលចោរកម្ម!

ភ្នំពេញ: កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ហាញមុខជនសង្ស័យ៦នាក់ករណីលួចម៉ូតូនិងទទួលផលចោរកម្មដែលបង្ក្រាបបានកាលពីពេលកន្លងទៅមុននិងបញ្ជូនទៅតុលាការ។

ហេតុការណ៍បង្ហាញខ្លួននេះបានធ្វើឡើងនៅវេលារសៀលថ្ងៃទី១៧ខែកញ្ញាឆ្នាំ៣០១៨នៅការិយាល័យនគរបាលកម្រិតស្រាលរាជធានីភ្នំពេញ។

តាមរបាយការណ៍របស់សមត្ថកិច្ចឲ្យដឹងថាកាលពីវេលាម៉ោង៣និង៣០នាទីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៨ មានអំពើលួចម៉ូតូកើតឡើងនៅចំណុចមុខតូបលក់ទូរស័ព្ទក្បែរវត្តស្ទឹងមានជ័យ ផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ជនរងគ្រោះឈ្មោះ ម៉ន​ សារីន ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅចំណុចកើតហេតុបង្កឡើងដោយជនសង្ស័យមិនដឹងចំនួននិងម​ធ្យោបាយបានធ្វើសកម្មភាពលួចម៉ូតូហុងដាប៊ិច ពណ៌ខៀវស ពាក់ស្លាកលេខ១GV ៥៦៦៥ភ្នំពេញ របស់ជនរងគ្រោះដែលចតនៅមុខតូបរបស់ខ្លួន។

ក្រោយពីមានសភាពការកើតឡើងជនរងគ្រោះបានដាក់ពាក្យបណ្តឹងហើយការិយាល័យបានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១៤និង០០នាទីថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៨ការិយាល័យបានឃាត់ខ្លួននសង្ស័យចំនួន៦នាក់នៅចំណុចផ្ទះលេខ៧៤ផ្លូវ៣៧៤ក្រុម១សង្កាត់បឹងសាឡាងខណ្ឌទួលគោកដែលពាក់ព័ន្ធនិងករណីខាងលើដូចមានឈ្មោះខាងក្រោម៖
ជនសង្ស័យទី១ឈ្មោះត្រមុជ​ ស៊ីនោ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវ២០០៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មុខរបរមិនពិតប្រាកដ ប្រើប្រាស់គ្រឿងញៀន​វិជ្ជមាន។

ទី២ឈ្មោះ លឹម​ភារម្យ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៤ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខរបរជាងផ្សារដែក ប្រើប្រាស់គ្រឿងញៀន​វិជ្ជមាន។

ទី៣ឈ្មោះ ភ័ក្រ​ ពន្លឺ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ៨ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខរបរមិនពិតប្រាកដ ប្រើប្រាស់គ្រឿងញៀន​វិជ្ជមាន
អ្នកទាំង៣នាក់ខាងលើករណីលួចម៉ូតូ។

ជនសង្ស័យទទួលផលចោរកម្មចំនួន២នាក់គឺ ទី១ឈ្មោះ ម៉ុង​ ឡុង ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅតូបលេខ៣២៣ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មុខរបរជាងបិតតែមម៉ូតូ ប្រើប្រាស់គ្រឿងញៀន​អវិជ្ជមាន។ និងទី២ឈ្មោះ ហួត​ រស្មី ហៅសូន ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ១១អា ផ្លូវ៣៣៦ ក្រុម៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក មុខរបរមិនពិតប្រាកដ ប្រើប្រាស់គ្រឿងញៀនអវិជ្ជមាន។

ជនសង្ស័យម្នាក់អ្នកផ្តល់ទីតាំងនិងពាក់ព័ន្ធទទួលផលចោរកម្មឈ្មោះតោ​ ដារ៉ូ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះលរខ៥៩ ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខរបរនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្មក្រសួងមហាផ្ទៃ​ប្រើប្រាស់គ្រឿងញៀន​ វិជ្ជមាន។

ស្ថិតក្នុងរង្វង់ប្រតិបត្តការសម្ភារ:ដកហូតមាន
១ម៉ូតូម៉ាកហុងប៊ិច ពណ៌ខៀវ​ស ​ពាក់ស្លាកលេខ1GV 5665ភ្នំពេញ របស់ជនរងគ្រោះឈ្មោះម៉ន​ សារីន។
២,ម៉ូតូម៉ាកស៊ុយស៊ុយគីនិច ពណ៌ប្រផេះ ស្លាកលេខតាកែវ1Q 5660 ។
៣,ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ​ ស្លាកលេខគ្មាន។
៤,ម៉ូតូម៉ាកpuslha ពណ៌ក្រហមខ្មៅ ស្លាកលេខភ្នំពេញ1CY 0229​។
៥,ម៉ូតូម៉ាកEXCITER ពណ៌ក្រហមស ស្លាកលេខ​ នប1-1264 ។
៦,ម៉ូតូម៉ាកSL ពណ៌ទឹកប្រាក់ ស្លាកលេខគ្មាន។
៧,ម៉ូតូម៉ាកស៊ុយស៊ុយគីវីវ៉ា ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1BK 8630 ។
៨,ម៉ូតូម៉ាកToday ពណ៌ខ្មៅក្រហម ស្លាកលេខភ្នំពេញ1BR 7260​ ។
៩,ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស្លាកលេខគ្មាន។
១០,ម៉ូតូម៉ាកGIORMO ពណ៌ស្វាយ ស្លាកលេខគ្មាន។
១១,ម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1BV 1929របស់ជនសង្ស័យ។
១២,ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1CK 6698របស់ជនសង្ស័យធ្វើសកម្មភាព។
១៣,ស្លាកលេខម៉ូតូចំនួន៩បន្ទះ ភ្នំពេញ1M 8555,ភ្នំពេញ1D 0502,ភ្នំពេញ1BV 8588,ភ្នំពេញ1AY 7726,ភ្នំពេញ1AH 4720,ភ្នំពេញ1AE 4666,កណ្តាល1Z 6030,កណ្តាក1H 1032,តាកែវ1B 1922​។
១៤,​ប័ណ្ណសម្គាល់យានយន្តចំនួន៥ប័ណ្ណ និងឧបករណ៍សោនិងសម្ភារ:សម្រាប់កែច្នៃមួយចំនួនគ្រឿងបន្លាស់មួយចំនួនដែកសម្រាប់កាច់សោ​ម៉ូតូចំនួន២​និងរថយន្ត២គ្រឿង៕

មតិយោបល់