ព័ត៌មានជាតិ

រថយន្តសណ្តោងស៊ីទែនស៊ីម៉ង់ត៍ (ទីក្រុងកោះពេជ្រ) ពន្លះម៉ូតូវីវ៉ា ស្លាប់បុរសម្នាក់យ៉ាងរន្ធត់

ភ្នំពេញ: នៅវេលាម៉ោង៩និង៤៥នាទី យប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ចំណុចមុខវត្តស្លែង ក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ម្ចាស់ម៉ូតូមានឈ្មោះ ម៉ៅ ចំណាន ភេទប្រុស អាយុ៣៨ឆ្នាំ មានស្រុកកំណើត ភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពងស្ពឺ ជិះម៉ូតូម៉ាក VIVA ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពងស្ពឺ 1C-2111។

ចំណែកតៃកុងឡាន ឈ្មោះ ទូច វាសនា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិត្រាំត្បាល ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ មុខរបរ បើកបររថយន្ត។ បានបើករថយន្តម៉ាក HYUNDAI ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 3A-6306 ជាប្រភេទរថយន្តសណ្តោងស៊ីទែនស៊ីម៉ង់ត៍ (ទីក្រុងកោះពេជ្រ)។

បច្ចុប្បន្នក្រោយសមត្ថកិច្ចធ្វើការវាស់វែងរួច សពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកតៃកុងឡានរួមទាំងរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅសួរនាំ និង រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕
//youtu.be/pkHG_FnM3uY

មតិយោបល់