ព័ត៌មានជាតិ

រថយន្ត២គ្រឿងពន្លះគ្នា បណ្តាលឲ្យមនុស្ស៣នាក់របួសធ្ងន់នៅខេត្តតាកែវ

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ តាកែវ 3A-0005 បើកពីជើងទៅត្បូង បានបុកជាមួយរថយន្តម៉ាក ត្រូពេជ ពណ៌ប្រផេះ ស្លាកលេខ 2A-2456 ជិះគ្នា៣នាក់ បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តតាកែវ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង ៦និង៤៥នាទី ល្ងាច ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ២ គីឡូម៉ែត្រ១១៤-១១៥ ភូមិត្រើយទន្លាប់ ក្នុងស្រុកគិរីវង់ ខេត្តតាកែវ។

ក្រោយកើតហេតុរថយន្តទាំង២គ្រឿងត្រូវសមត្ថកិច្ចវាស់វែង យកទៅរក្សាទុករង់ចាំដោះស្រាយគ្នាបន្តទៀត៕

មតិយោបល់