Post News Media ព័ត៌មានជាតិ Update៖ ទឹកជំ...

Update៖ ទឹកជំនន់ហូរកាត់ផ្លូវជាតិលេខ ៤ បានស្រកផុតអស់ហើយ ខណ:ចរាចរណ៍ក៏ត្រូវបានបើកឲ្យដំណើរការជាប្រក្រតីឡើងវិញផងដែរ

ព្រះសីហនុ: យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មកដល់ព្រឹកព្រលឹមថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ជំនន់ទឹកភ្លៀងដែលបានហូរកាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង (គីទ្បូម៉ែត្រ ១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកផុតផ្លូវជាតិ និងស្ពានទាំងស្រុងហើយ ។

អាជ្ញាធរ ក៏បានអនុញ្ញាតឲ្យធ្វើចរាចរណ៍ឆ្លងកាត់ជាប្រក្រតីឡើងវិញផងដែរ៕

Loading...