ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ រួមទាំងអាវុធ និងវត្ថុតាងជាច្រើន..ជាមុខសញ្ញាជួញដូរគ្រឿងញៀង

បន្ទាយមានជ័យ: នៅវេលាម៉ោង ៣ និង៥២នាទីរសៀលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ដោយមានការបញ្ជាពីលោក មាសច័ន្ទ ពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដឹកនាំសហការដោយលោក តេង សាម៉ៃ ព្រះរាជអាជ្ញា រងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ សហការជាមួយកម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើប្រតិបត្តិការបង្រ្កាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣ នាក់។

ដោយជនសង្ស័យទាំង៣៖ ទី១.ឈ្មោះ ឃីម ចម្រើនកូរ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ យោធា កងពល៤១ ទីលំនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ទី២.ឈ្មោះ ជួប ដាវីន ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ទីលំនៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម និង៣.ឈ្មោះ ចាន់ ម៉ន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ យោធា កងពល៤១ ទីលំនៅភូមិអូរគគីរកណ្តាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

វត្ថុតាងដកហូតបានរួមមាន ៖
-អាវុធខ្លី ចំនួន ០១ដើម ម៉ាក CPZ-10C លេខ C423986 ពណ៌ខ្មៅ បិតស្កុត ពណ៌ត្រេអ៊ី មានបង់ចំនួន ០១ និងគ្រាប់ចំនួន ១៥ គ្រាប់
-អាវុធខ្លី ចំនួន ០១ដើម ម៉ាក BERETTA លេខ PZ27666 ពណ៌ខ្មៅ មានបង់ ចំនួន ០១ និងគ្រាប់ចំនួន ១២ គ្រាប់
-រថយន្តចំនួន ០១គ្រឿង ម៉ាក MAZDA ស៊េរីឆ្នាំ២០១៨ ពណ៌ស បិតស្កុតពណ៌ខ្មៅ គ្មានស្លាកលេខ
-ទូរស័ព្ទចំនួន ០៦គ្រឿង (ម៉ាកអាយហ្វូន ៦S ពណ៌ស, ម៉ាកអាយហ្វូន៧ ពណ៌ខ្មៅ, ម៉ាហួវៃ ពណ៌ទឹកមាស, ម៉ាកអាយហ្វូន អ៊ិច ពណ៌ខ្មៅ, ម៉ាកអាយហ្វូន៧ផ្លាស់ ពណ៌ខ្មៅ, ម៉ាក វីវូ ពណ៌ខ្មៅ)
-កាំបិតស្នៀតចំនួន ០១ ដើម
-នាឡិកាដៃចំនួន ០៣គ្រឿង
-ប្រាក់ខ្មែរចំនួន ២០០០០០ រៀល
-ប្រាក់ដុល្លាចំនួន ១៨៨៤ ដុល្លាអាមេរិក
-ចិញ្ចៀនលោហធាតុពណ៌លឿងដាំត្បូងពណ៌ស ចំនួន ០២វង់
-ក្រវិលលោហធាតុពណ៌ប្រាក់ដាំត្បូងពណ៌ស ចំនួន ០១គូ
-ខ្សែកលោហធាតុពណ៌ប្រាក់ចំនួន ០១ខ្សែ
-ខ្សែដៃអង្កាំពណ៌សចំនួន ០១ខ្សែ
-ខ្សែដៃពណ៌បៃតងចំនួន ០១ខ្សែ
-ខ្សែចង្កេះលោហធាតុពណ៌លឿងប្រវែង ៨៤ស.ម និងកថាពណ៌លឿងចំនួន ២៤
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០៣សន្លឹក
-លិខិតឆ្លងដែនចំនួន ០២ក្បាល (ឈ្មោះ ជួប ដាវីន, ឈ្មោះ ប៊ុន អ៊ីឈុន)
-ប័ណ្ណបើកបររថយន្តចំនួន ០១សន្លឹក
-សៀវភៅធនាគារ ABA ចំនួន ០១ ក្បាល
-ប័ណ្ណពិនិត្យសុខភាពចំនួន ០៤ សន្លឹក
-ប័ណ្ណទីផ្សារភាគហ៊ុន MASTERCARD ចំនួន ០១សន្លឹក
-កាតធនាគារ អេស៊ីលីដា ចំនួន ០១សន្លឹក
-កាតធនាគារ ABA ចំនួន ០១សន្លឹក
-ប័ណ្ណទិញអីវ៉ាន់ផ្សារ AEON ចំនួន ០១សន្លឹក
-កូនសោរចំនួន ០៩
-កាបូបលុយចំនួន ០៤ -សាក់កាដូស្ពាយចំនួន ០១ ពណ៌ត្នោត
-កាសទូរស័ព្ទចំនួន ០១ខ្សែ

ករណីនេះ ជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ឲ្យកម្លាំងការិយាល័យនគរបាលប្រឆាំង គ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធី៕

មតិយោបល់