ព័ត៌មានជាតិ

អគ្គិភ័យលេបត្របាក់ប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើលទាំងព្រឹក នៅព្រៃវែង គិតជាទឹកប្រាក់ខាតបង់ជាង ៣ម៉ឺនដុល្លារ

ព្រៃវែង: តាមសមត្ថកិច្ច បានប្រាប់ Post News ថា នៅវេលាម៉ោង ៧ និង៤០នាទីព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆាបឆេះផ្ទះ ១ដំបូល ៣ខ្នង នៅចំណុចភូមិព្រាលទី១ ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

ដោយផ្ទះដែលរងការខូចខាតនោះ សង់ពីឈើប្រក់ក្បឿង សសរបេតុង ទំហំ ៨ គុណនឹង ១២ម៉ែត
ម្ចាស់ផ្ទះឈ្មោះ អាន រ៉ុន ប្រពន្ធឈ្មោះណូយ ថេង។

សម្ភារ:បាត់បង់ រួមមាន៖ ទូ២ ស្រូវ ៤បេ អង្ករ ១បេ ម៉ូតូ សង់ការ៉េ ១គ្រឿង (គិតជាប្រាក់, ៨,២៥០,០០០៛ )
សរុបទឹកប្រាក់ខាតបង់ទាំងអស់ គឺ ១២៨,២៥០,០០០ ៛

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ មិនបណ្ដាលឲ្យមានមនុស្សរងគ្រោះនោះទេ ហើយមូលហេតុ គឺដោយសារឆ្លងចរន្តអគ្គិសនី។

នៅក្នុងហេតុការណ៍នេះ កម្លាំងអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយ លោក ប៊ិន ជីវ័ន្ត អភិបាលស្រុក និងលោក វរសេនីយឯកនសៅ ចាន់ថា បានយកឡានទឹកមកជួយពន្លត់រហូតបានជោគជ័យ មិនបង្ករឲ្យឆេះដល់ផ្ទះអ្នកដ៏ទៃនោះទេ ដោយបានប្រើប្រាស់ឡានទឹក សម្រាប់ពន្លត់អស់ចំនួន ៥ឡាន៕

មតិយោបល់