ព័ត៌មានជាតិ

ស្រវឹងស្រា រួចចូលទៅម៉ាស្សានៅហាងមួយកន្លែង កើតចំណង់ក៏ប៉ុនប៉ុងរំលោភនារីម៉ាស្សា តែមិនបានសម្រេច ត្រូវនាងស្រែក…

ភ្នំពេញ: ករណីបង្កការភ្ញាក់ផ្អើលមួយ ដោយបុរស​ស្រវឹងស្រាម្នាក់​បាន​ចូល​ទៅ​ម៉ាស្សា នៅ​ម្តុំ​ឃ្លាំង​សាំង រួចប៉ុនប៉ង​រំលោភ​នារី​ម៉ាស្សា​ម្នាក់ ​តែ​មិន​មានសម្រេចទ្បើយ ដែលហេតុ​ការណ៍​នេះ ​បានកើតទ្បើងកាលពី​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ នៅត្រង់​ចំណុច​ហាង​ស្ប៉ា​ និង​ម៉ាស្សា ស្ថិត​ក្នុង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។

​តាមសមត្ថកិច្ច បានឲ្យដឹងថា មុន​ពេល​កើតហេតុ មាន​បុរស​ស្រវឹង​ស្រាម្នាក់​​ អាយុប្រមាណ​ជា​២៥​ឆ្នាំ បាន​​ចូល​មក​ម៉ាស្សា​នៅ​ហាង រួច​ក៏​បំពាន​ទៅ​លើ​នារីរងគ្រោះ អាយុ ៣១ ឆ្នាំ​ដោយ​ស្រាតខោ​របស់​នាង ហើយ​ស្ទាប​ដើមទ្រូង​ទៀត ​បំណង​ចាប់រំលោភ ប៉ុន្តែ​ភ្លាម​ៗ​នោះ​ ស្ត្រីរងគ្រោះបាន​ស្រែក​ឲ្យ​គេ​ជួយ ក៏​ជន​បង្ក​នោះ​ខឹង​ រួច​ទះកំផ្លៀង​​ចំនួន​៣​ដៃ ។ សំណាងល្អ​​បុគ្គលិកនៅទីនោះ មកទាន់​ក៏ទូរស័ព្ទ​ទៅ​រាយ​ការណ៍​សមត្ថកិច្ច ​ឱ្យមក​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជន​បង្ក​ យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ឬ​ស្សី​កែវ​តែ​ម្តង។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាលឬ​ស្សី​កែវ ដោយ​ប្តឹង​ទារ​សំណង​ចំនួន​៥០០​ដុល្លារ ដើម្បី​បញ្ចប់​រឿង រីឯ​ភាគី​ខាង​ជន​បង្ក​នៅ​ទាន់​ដឹង​ស្គាល់​អត្តសញ្ញាណ​នោះទេ ដោយ​រង់ចាំឲ្យ​សមត្ថកិច្ច​សួរនាំ​សិន​៕

មតិយោបល់