ព័ត៌មានជាតិ

​ថ្លើមធំ! ចោរអស់លក្ខណ៍បបួលបក្ខពួកមកគាស់ហាងលក់ទូរសព្ទដៃ VIVOចំណាន ត្រូវម្ចាស់តាមទាន់ជាប់ខ្នោះដៃម្នាក់!

ភ្នំពេញ: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានក្រុមជនសង្ស័យ​មួយក្រុម​មាន​គ្នា៤នាក់ បានធ្វើ​សកម្មភាព​ឡើងលើ​ដំបូលផ្ទះ​គាស់ បម្រុង​ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុង ចំណាន ​ហាង​លក់​ទូរស័ព្ទដៃទំនើប តែ​ត្រូវម្ចាស់​ដឹង​​ទាន់​ស្រែកចោរៗ ឃាត់ខ្លួនបានម្នាក់ កាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ១ ភូមិ​មិត្តភាព សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យមាន​ឈ្មោះ ម៉ៅ ជា ភេទ​ប្រុស អាយុ៣០ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ៣២៩ ភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ ក ស្រុក​ពាម​រក៍ ខេត្តព្រៃវែង។ ចំ​ណែ​ក​ជនរងគ្រោះ​ឈ្មោះ ប៊ុន រ័ត្ន​ថា ភេទ​ប្រុស អាយុ៣៤ឆ្នាំ មុខរប​លក់ដូរ ស្នាក់នៅ​ភូមិ​មិត្តភាព សង្កាត់​ព្រែក​ឯង​ខណ្ឌ​ច្បារអំពៅ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូម៉ាក Honda Dream សេ១២៥ ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ1AW-2752 ,​កន្ត្រៃ​កាត់​ដែក១, កាំបិត១, ក្រាម​ពណ៌​ស​ថ្លា (សង្ស័យ​គ្រឿងញៀន)១កញ្ចប់​តូច។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​​បញ្ជូនមក​សួរនាំ​នៅ​ប៉ុស្តិ៍​ព្រែក​ឯង​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់