ព័ត៌មានជាតិ

ជិះ​មិនប្រកាន់ស្តាំ! ម៉ូតូស្មាស់បុកម៉ូតូកូរ៉េសេ១០០ ស្លាប់ម្នាក់នៅនឹងកន្លែង!

កំពង់ធំ: កាលពីវេលម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់ នៅលើ​ផ្លូវលំក្រាលគ្រួសក្រហម ភូមិពោធិ៍ពាន្វ ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។​

នៅមុនពេលកើតហេតុ ម៉ូតូម៉ាកSUZUKI Smash ពណ៌ខ្មៅ ស្លាកលេខ កំពង់ចាម1E.5406 (បើកបរទិសដៅពីលិចទៅកើត) ជិះដោយឈ្មោះ ហ៊ុន ចក់ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិតាម៉ី ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ(របួសធ្ងន់)​ បានបុកជាមួយម៉ូតូកូរ៉េC100 ពណ៌ក្រហម ស្លាកលេខគ្មាន(បើកបរទិសដៅពីកើតទៅលិច) ជិះដោយឈ្មោះ ងួន ខុម ភេទប្រុស អាយុ៦១ឆ្នាំ នៅភូមិតាព្រៃ ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ(ស្លាប់នៅកន្លែងកើតហេតុ)​។

មូលហេតុ បង្កឡើងដោយអ្នកបើកបរម៉ូតូSUZUKI Smash បើកបរមិនប្រកាន់ស្តាំ ទៅបុកម៉ូតូC100​៕

មតិយោបល់