ព័ត៌មានជាតិ

រថយន្តស្ទូចបុកម៉ូតូZoomer-X បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់!

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរវាង​រថយន្តស្ទូចបុកម៉ូតូZoomer-X ​​បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ​២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរសួគ៌ាផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងនាំយករថយន្តនិងម៉ូតូមករក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យ រង់ចាំការដោះស្រាយគ្នាពេលក្រោមបន្តទៀត៕

មតិយោបល់