Post News Media ព័ត៌មានជាតិ ជួយShareផង! អ...

ជួយShareផង! អ៊ំស្រីម្នាក់ បាត់កូនស្រីសតិមិនប្រក្រតី រកមិនឃើញមកសុំប៉ូលិសជួយអន្តរាគមន៍!

ភ្នំពេញ: អ៊ំស្រីម្នាក់រួមដំណើរជាមួយកូនស្រីម្នាក់ទៀតដើរស្វែងរកូនស្រីគាត់ដែលមានសតិមិនប្រក្រតីមិនឃើញបានមកកាន់ប៉ុស្តិ៍នគរបាលទួលសង្កែទី១ឲ្យជួយអន្តរាគមន៍។

ហេតុការណ៍បាត់កូនស្រីនេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅម្តុំបុរីណៃសុវណ្ណ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

ស្ត្រីដែលបាត់ខ្លួនខាងលើមានឈ្មោះ យឹម​ សុគន្ធ អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើមានសតិមិនប្រក្រតី។

ប្រភពព័ត៌មានពីអ៊ំស្រីឈ្មោះ ឡុង ណៃគី អាយុ៦២ឆ្នាំ មុខរបរលក់ទឹកត្រី ត្រូវជាម្តាយបង្កើតស្ត្រីបាត់ខ្លួនខាងលើ បានឲ្យដឹងថាកូនស្រីគាត់មានសតិមិនប្រក្រតី បានដើរចេញពីផ្ទះតាំងពីប្រហែលម៉ោង២រសៀលម្សិលមិញ ខណ:ដែលគាត់ជាម្តាយនិងកូនៗផ្សេងទៀតមិននៅផ្ទះហើយលុះគាត់និងកូនផ្សេងទៀតត្រឡប់មកផ្ទះវិញ មិនឃើញកូនស្រីខាងលើត្រឡប់មកផ្ទះវិញ គាត់មានការណ៍បារម្ភខ្លាំងណាស់មិនដឹងថាកូនស្រីដើរទៅដល់ទីណាទេ។

ប្រភពដដែលបន្តថាគាត់ខំដើររករហូតមកដល់វេលាម៉ោង១រសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅតែរកមិនឃើញទើបគាត់និងកូនស្រីម្នាក់ទៀតសម្រេចចិត្តមកប្រាប់សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ឲ្យជួយអន្តរាគមន៍តែម្តង៕

Loading...