ព័ត៌មានជាតិ

ចុម! នាំគ្នាលួចគាស់ក្តារមឈូសសព យកគ្រឿងអលង្កា ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន

បន្ទាយមានជ័យ: កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ មានករណី ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពគាស់ក្តារមឈូសសពដែលស្លាប់ត្រូវគេកប់ ដើម្បីយកគ្រឿងអលង្ការ តហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ ។ ចំណែកម្នាក់ទៀតគេចខ្លួនបាត់នៅចំណុចគោកស្នួល ខាងជើង​ភូមិកសិណ ឃុំថ្មពួក ស្រុកថ្ម ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យសារភាពថា ធ្លាប់បានទៅជីកផ្នូរបុព្វបុរសនៅព្រៃកប់ខ្មោចបុរាណ គោកតាមោក ​នៅខាងលិចភូមិផ្សារថ្មី​ ឃុំគំរូ​ ស្រុកថ្មពួក បានគ្រឿងអលង្កាខ្លះៗ ប៉ុន្តែមិនមានអ្នកទាន់ឡើយ។

​បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់