ព័ត៌មានជាតិ

រថយន្តឡិចស៊ីស ស្លាកលេខ ភ្នំពេញ 2J-6067 បើកដោយមន្ត្រីរាជការ បុកម៉ូតូសង់០១៨ បណ្តាលឲ្យមនុស្ស២នាក់របួស!

ព្រៃវែង: រថយន្តម៉ាកឡិចស៊ីស ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2J-6067 បើកបរបុរសម្នាក់អាយុ៥១ឆ្នាំ មុខរបរជាមន្ត្រីរាជការ បានបុកជាមួយនឹងម៉ូតូម៉ាក ហុងដាសេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ ស្លាកលេខ ព្រៃវែង 1M-3589​ពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ រងរបួស ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

ករណីនេះកើតឡើងនៅម៉ោង៤និង៤០នាទី ល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ភូមិឯករាម សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នាបន្តទៀត៕

មតិយោបល់