ព័ត៌មានជាតិ

ផឹកស្រាស្រវឹង ចុះលេងទឹក ក៏ជួបគ្រោះអកុសល ដោយលង់ទឹកស្លាប់

កំពង់ធំ: នៅវេលាម៉ោង ៤រសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ មានករណីបុរសម្នាក់លង់ទឹកស្លាប់ ស្ថិតនៅតំបន់វាលក្រោម ភូមិទួលពភ្លា ឃុំស្រឡៅ ស្រុកបារាយណ៍។

ជនរងគ្រោះឈ្មោះ បឹង ពន ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិទួលពភ្លា ឃុំស្រឡៅ ស្រុកបារាយណ៍។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងដោយសារជនរងគ្រោះស្រវឹងស្រា ចុះលេងទឹកវាល បណ្តាលឲ្យលង់ស្លាប់៕

មតិយោបល់