បាត់ដំបង: នៅវេលាម៉ោងប្រមាណ ៣ និង១០នាទីឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ត្រង់ចំណុចក្រោមដើមស្វាយ ក្រោយផ្ទះស្ថិតក្នុងភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល។
ជនរងគ្រោះឈ្មោះ ឡាយ គឹមហេង ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិឃុំកើតហេតុខាងលើ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកធ្វើកោសល្យវិច័យលើសព ដោយពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតពិតប្រាកដមែន។
ករណីនេះ ដោយសារជនរងគ្រោះតូចចិត្តនឹងខ្លួនឯង មានជំងឺប្រចាំកាយ ទើបសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងបែបនេះ។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់