Post News Media ព័ត៌មានជាតិ ចូលគុក ព្រោះផ...

ចូលគុក ព្រោះផ្សំគំនិតទទួលទិញម៉ូតូរបស់ចោរ!..

ភ្នំពេញ: នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ ហុង សារ៉ាត់ ហៅភ័ន្ត ភេទប្រុស អាយុ ២៦ឆ្នាំ ទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី ទទួលទិញម៉ូតូរបស់ចោរ។

ករណីនេះកើតឡើង កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៤ទៀបភ្លឺ នៅចំណុចក្បែរគល់ស្ពានកោះពេជ្រ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយម្ចាស់ម៉ូតមានឈ្មោះ ហ៊ី វិបុល ភេទប្រុស អាយុ២៨ឆ្នាំ បានបាត់ម៉ូតូ១គ្រឿង ម៉ាក BEAT ពណ៌ក្រហមលាយស ស្លាកលេខ តាកែវ 1O-1686 នៅចំណុចកើតហេតុខាងលើ។ ក្រោយពេលដឹងថាម៉ូតូរបស់ខ្លួនត្រូវចោរលួចបាត់ ជនរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្តឹងភ្លាមៗផងដែរ នៅមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះភ្លាម អាវុធហត្ថមូលដ្ឋានខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវ តាមវិធានការជំនាញ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើបាននៅវេលាម៉ោងប្រហែល១២ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុច ម្តុំផ្សារបឹងកេងកង សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ យកមកទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃុំខ្លួនបណ្តោះអាសន្ន រង់ចាំធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ក្រោមវិធានការជំនាញ នៃការសាកសួររបស់មន្ត្រីជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ ខាងលើ បានសារភាពឲ្យដឹងថា ម៉ូតូ ម៉ាក BEAT ពណ៌ក្រហមលាយស ដែលរូបគេជិះនេះ គឺរូបគេបានទិញពីឈ្មោះ សិត តម្លៃ១០៥០ដុល្លារអាមេរិក នៅផ្សារបឹងកេងកង ដោយគ្មានស្លាកលេខ និងលិខិតស្នាមអីនោះទេ ហើយរូបគេនិងឈ្មោះ សិត នោះ ស្គាល់គ្នារយ:ពេល ០១ខែមកហើយ នៅសួនច្បារណាហ្កាវើល។

រូបគេបានប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងទៀតថា រូបគេធ្លាប់ប្រើប្រាស់គ្រឿងញៀន រយ:ពេលប្រហែល ០៥ខែមកហើយ រហូតដល់បច្ចុប្បន្ន ក៏រូបគេនៅបន្តប្រើប្រាស់គ្រឿងញៀន ម្តងម្កាលដែល៕

Loading...