ព័ត៌មានជាតិ

ជនជាតិចិន វាយនារីជាសង្សាបង្កឲ្យមានរបួសស្នាមនៅក្នុងសណ្ឋាគារ ឡឺ ម៉ុង ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកប៉ុស្តិ៍បឹងកេងកងទី២

ភ្នំពេញ: ករណីហិង្សាបុរសជាជនជាតិចិនម្នាក់ វាយនារីម្នាក់ដែលជាសង្សារខ្លួន ដោយវាយផង ធាក់ផង បណ្តាលឲ្យនាងយំស្រែកផ្អើលពេញក្នុងសណ្ឋាគារឡឺម៉ុង ស្រាប់តែសមត្ថកិច្ចចុះមកអន្តគមន៍ឃាត់ខ្លួនយកទៅប៉ុស្តិ៍សម្ថកិច្ចបឹងកេងកងទី២ ដើម្បីធ្វើការសាកសួរនាំ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ១៤៣ សង្កាត់ បឹងកេងកងទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ (នៅក្នុងសណ្ឋានគារ ឡឺ ម៉ុង) ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុក៏មានបងប្អូនជនរងគ្រោះ២នាក់ ទទួលដំណឹងថា ជនជាតិចិននោះបានវាយធ្វើបាបជនរងគ្រោះនៅលើសណ្ឋាគារឡឺម៉ុងជាន់ខាងលើនោះ ហើយបងប្អូនជនរងគ្រោះនោះបានមកប្តឹងឲ្យសមត្ថកិច្ចទៅដោះស្រាយនៅក្នុងសណ្ឋាគារឡឺម៉ុងនោះ ស្រាប់តែទៅដល់បងប្អូនជនរងគ្រោះនោះបានឡើងទៅជាន់ខាងលើ ហៅទាំងជនជាតិចិននិងនារីម្នាក់ដែលជាសង្សារត្រូវជាជនរងគ្រោះចុះមកក្រោម ឲ្យនិយាយដោះស្រាយគ្នា ស្រាប់តែជនជាតិចិននោះឃើញសមត្ថកិច្ចនៅខាងក្រោមហើយនៅមិនខ្លាចសមត្ថកិច្ចទៀត ក៏បានវាយទៅលើជនរងគ្រោះបន្ថែមទៀតទើបសមត្ថកិច្ចឃើញជាក់ស្តែងដូចច្នេះចាប់វាយខ្នោះបញ្ជូនយកទៅប៉ុស្តិ៍នគរបាលបឹងកេងកងទៅ២ដើម្បីសួរនាំបន្តទៀត ។

យ៉ាងណាមិញសមត្ថកិច្ចមិនទាន់បានបញ្ជាក់ប្រាប់នៅឡើយទេ ថាតើមូលហេតុអ្វីបានជាជនជាតិចិននោះប្រើអំពើហិង្សាទៅលើសង្សារខ្លួនឯងដូច្នេះ ៕

មតិយោបល់