ព័ត៌មានជាតិ

ត្រៀមបងប្អូន! ភ្លៀងនឹងចាប់ផ្តើមធ្លាក់ខ្លាំង ចាប់ពីថ្ងៃទី២២-២៦កញ្ញា នឹងអាចបង្កជាជំនន់ទឹកភ្លៀង

ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយរកឃើញថា ប្រព័ន្ធសម្ពាធទាប បន្តអូសកាត់លើអាងទន្លេមេគង្គ និងបន្តមានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា។

លក្ខណ:បែបនេះនឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជាមានស្ថានភាពដូចខាងក្រោម៖
-ចាប់ពីថ្ងៃទី១៩ -២១ ខែកញ្ញា អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យមក្នុងក្របខ័ណ្ឌទូទាំងប្រទេស
-ចាប់ពីថ្ងៃទី២២-២៦ ខែកញ្ញា អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

សូមប្រុងប្រយត្ន័៖ តំបន់ទំនាបកណ្តាល និងតំបន់ជួរភ្នំ អាចនឹងមានភ្លៀងធ្លាក់ច្រើនចាប់ពីថ្ងៃទី២២-២៦ ខែកញ្ញា​ ឆ្នាំ២០១៨ នឹងអាចបង្កជាជំនន់ទឹកភ្លៀង៕

មតិយោបល់