ព័ត៌មានជាតិ

រថយន្តហាយឡែនឌ័រ ពន្លះម៉ូតូសង់បណ្តាាលឲ្យមនុស្ស៣នាក់របួសធ្ងន់

ពោធិ៍សាត់: នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៤៥-១៤៦ ស្ថិតនៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ​ស្រុកក្រគរ ដោយមានករណីរថយន្តកៀរ ម៉ូតូ១លើក បណ្តាលឲ្យរងរបួសមនុស្ស៣នាក់ បណ្តាលឲ្យខូចខាតម៉ូតូ១គ្រឿង និងរថយន្ត១គ្រឿង។

ករណីនេះ កើតឡើងដោយរថយន្តបង្កម៉ាក (ហាយឡែនឌ័រ) ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AN-6528 ធ្វើចរាចរណ៍ពីលិចទៅកើត ច្រាស់ទិសគ្នា លុះដល់ចំណុចកើតហេតុខាងលើ បានកៀរម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1B-4587 កំពុងធ្វើចរាចរណ៍ពីកើតទៅទិសខាងលិច បណ្តាលឲ្យរងរបួសមនុស្ស៣នាក់៖
១-ឈ្មោះ ភឿន សុភ័ក្រ អាយុ២០ឆ្នាំ ភេទប្រុស ​ត្រូវជាកូន(អ្នកបើកបរម៉ូតូ រងរបួសបាក់ជើងឆ្វេង)
២- ឈ្មោះភឿន ស្រីលីន អាយុ២៦ឆ្នាំ ភេទស្រី ត្រូវជាកូន (រងរបួសបាក់ភ្លៅខាងឆ្វេង)
៣-ឈ្មោះ ភឿន វណ្ណី អាយុ៤៨ឆ្នាំ ភេទស្រី ត្រូវជាម្តាយ (រងរបួសជើងខាងឆ្វេង)

អ្នកទាំង៣នាក់រស់នៅភូមិបារ៉ែមក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ ជនរងគ្រោះទាំង៣នាក់បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

រថយន្តបើករត់យកទៅដាក់ចោលនៅជិតទំនប់អង្គញ់ ស្ថិតនៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ម្ចាស់មិនស្គាល់អត្តសញ្ញាណគេចខ្លួនបាត់។ ចំណែកវត្ថុតាង រថយន្តនិងម៉ូតូ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរៀបចំនិតិវិធីច្បាប់៕

មតិយោបល់