Post News Media ព័ត៌មានជាតិ ​រថយន្តតាកូម៉...

​រថយន្តតាកូម៉ា ស្លាកលេខ ខ.ម05​.2-8420 បើកបុកម៉ូតូ របួសធ្ងន់២នាក់!

​កំពង់ស្ពឺ: កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ មានករណី​គ្រោះថ្នាក់ចរាចរណ៍រវាងេដយន្តនិងម៉ូតូ នៅលើ​​ផ្លូវជាតិលេខ៤៤ ភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​។

​​រថយន្តម៉ាកតូយ៉ូតា១បាំងកន្លះ ពណ៌ខ្មៅ ពាក់ស្លាក​លេខ ខ.ម​០៥ ២-៨៤២០ អ្នកបើករថយន្តឈ្មោះឈុន ស្រេង ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន​ បានបុកជាមួយ​​ម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ កំពង់ស្ពឺ1H-1983 ជិះដោយឈ្មោះ អ៊ុ វ៉ុន ភេទប្រុស អាយុ៣០ឆ្នាំ និងអ្នករួមដំណើរ ឈ្មោះ ជែល រី ភេទស្រី អាយុ៣៦ឆ្នាំ ​អ្នកទាំង២នាក់ រស់នៅភូមិព្រៃសំរោង ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ​។
ជនរងគ្រោះទាំង២នាក់ ​ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ​សង្គ្រោះ​ភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅសដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងយក​រថយន្តនិងម៉ូតូទាំង២គ្រឿង​មករក្សាទុក ដើម្បី​ដោះស្រាយនៅពេលក្រោយ៕

Loading...