ព័ត៌មានជាតិ

ឆក់ខ្សែកមិនបានសម្រេចទាក់ដៃចង្កូតដួលរត់គេចខ្លួនបាត់បន្សល់ម៉ូតូមួយគ្រឿង

ភ្នំពេញ: ជនសង្ស័យម្នាក់ជិះម៉ូតូធំមួយគ្រឿងធ្វើសកម្មភាពឆក់ខ្សែកពីស្រ្តីម្នាក់រួមដំណើរនិងស្រ្តីម្នាក់និងក្មេងស្រីតូចម្នាក់ទៀត កំពុងជិះនៅតាមដងផ្លូវមិនបានសម្រេច បណ្តាលឲ្យទាក់ដៃចង្កូតគ្នាដួលទាំងសងខាងបណ្តាលឲ្យស្ត្រីម្នាក់រងរបួសរលត់ដៃជើង។ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់បន្សល់ម៉ូតូមួយគ្រឿងនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើស្ពានអាកាស៥មករាត្រើយខាងកើត តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

ជនរងគ្រោះនិងជនសង្ស័យមិនស្គាស់អត្តសញ្ញាណនោះទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញស្រ្តីពីនាក់រួមដំណើរនិងក្មេងស្រីតូចម្នាក់ទៀតជិះមូតូមួយគ្រឿងម៉ាកហុងដាវ៉េវអាហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AN- 4975 ទិសដៅពីកើតទៅលិចបានឡើងលើស្ពានលុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេខមុខជនសង្ស័យម្នាក់ជិះម៉ូតូXRមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AR-7282 មកពីក្រោយស្របទិសដៅគ្នាបានធ្វើសកម្មភាពឆក់ខ្សែកពីជនរងគ្រោះម្នាក់ដែលអង្គុយនៅខាងក្រោយមិនបានសម្រេច ទាក់ដៃចង្កូតគ្នាដួលបណ្តាលឲ្យជនរងគ្រោះម្នាក់រងរបួសរលត់ដៃជើង។ ចំណែកជនសង្ស័យរត់គេខ្លួនបាត់បន្សល់ទុកម៉ូតូមួយគ្រឿងនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានយកជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ផ្សារដេប៉ូ៣។ ចំណែកម៉ូតូជនសង្ស័យត្រូវសមត្ថកិច្ចយកទៅរក្សាទុកដើម្បីស្វែងរកជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

មតិយោបល់